ខេត្តព្រះសីហនុ៖ មានមនុស្សចំនួន ៦នាក់ បានហូបត្រីក្រពត ក្រោយមកសង្ស័យថាពុល កំពុងសង្គ្រោះបន្ទាន់ នៅម្តុំទំនប់រលក ក្រុង/ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ។

ជុំវិញរឿងនេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះថា ពលរដ្ឋចំនួន៦ នាក់ដែលពុលត្រីក្រពតសមុទ្រ ក្រោយនាំគ្នាហូបត្រីនេះ កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទំនប់រលកក្រុងព្រះសីហនុ ហើយបានយកមកព្យាបាលសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះពលរដ្ឋចំនួន ៥នាក់មានអាការៈស្រាល ដាក់សម្រាកនៅអាគារជំងឺទូទៅ និងម្នាក់ទៀតមានអាការៈធ្ងន់ជាងគេ ដាក់នៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។

ជនរងគ្រោះទាំង ៦នាក់មានឈ្មោះ ១. ឈ្មោះ សុខ រិន ភេទប្រុស អាយុ ៣៧ឆ្នាំ, ២. ឈ្មោះ សុខចាន់រី ភេទប្រុស អាយុ ៣៣ឆ្នាំ, ៣. ឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ ៤៤ឆ្នាំ, ៤. ឈ្មោះ ណាំ រដ្ឋា អាយុ ២៥ឆ្នាំ, ៥. ឈ្មោះ ចៅ សូយី ភេទប្រុស អាយុ ២៦ឆ្នាំ, ៦. ឈ្មោះ សុខ ត្រេន អាយុ ១៧ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមគ្រូពេទ្យឲ្យដឹងបន្ថែមថាគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ពលរដ្ឋដែលពុលត្រីក្រពតទាំងអស់បានធូស្រាលវិញហើយ មិនមានប៉ះពាល់ដល់អាយុជីវិតទេ។

សុំបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីជំនាញសុខាភិបាលអំពាវនាវនិងហាមការបរិភោគត្រីក្រពតសមុទ្រនេះជាដាច់ខាត ដោយត្រីកំពតនេះមានលក្ខណះ ស្រដៀងៗគ្នានឹងផ្សេងៗគ្នាចំនួន៥។ ក្នុងរឿងនេះដែរ មួយរយកន្លងមកនេះមានបងប្អូនប្រជាពលរដ្ឋ ធ្លាប់ពុលត្រីក្រពតនេះ រហូតដល់បាត់បង់ជីវិតជាច្រើននាក់មកហើយ៕