(ខេត្តកំពត)÷ សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបំរើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់និង សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាយក្សធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត មានមុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងមានកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។
តាមការឲ្យដឹងពីមន្ត្រីជំនាញ ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះហើយ។ មន្ត្រីជំនាញបានបន្តថា: សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនដោយ សារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពទាក់ទាញល្បីល្បាញ។
សូមបញ្ជាក់ថា÷ ក្រោមការដឹក
នាំនិងចង្អុលការផ្ទាល់របស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ជាដើមដោយឯកឧត្តមអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។
ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា: នៅពេលខាងមុខខេត្តនិងបង្កើតឲ្យមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀតបន្ទាប់ពីនាឡិកាខ្ពស់ និងធំជាងគេនេះ ហើយដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្ត គ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយខ្សែបន្ថែមទៀតនៅពេលឆាប់ៗខាងមុខ៕
អត្ថបទ: ប្រាក់ សារិទ្ទ