ខេត្តតាកែវ៖ ល្បីណាស់ខាងធ្វើផ្លូវមិនមានគុណភាពរបស់ក្រុមហ៊ុន ម៉ីបុប្ផា ដែលគេស្គាល់ឈ្មោះអ្នកដេញ កក សុវណ្ណ ជាឪពុក ដើរដេញថ្លៃគម្រោងមូលនិធិឃុំនៅក្នុងទឹកដីនៃស្រុកបាទីស្ទើរតែគ្រប់ឃុំ ហើយធ្វើផ្លូវទាំងនោះដូចជាមិនមានគុណភាពនិងមិនត្រូវតាមស្តង់ដារបច្ចេកទេសសោះ ជាក់ស្ដែងដូចជានៅឃុំ កណ្ដឹង ឃុំដូង ឃុំកុមាររាជា ស្រុកបាទី ឃុំអង្គប្រាសាទនៃស្រុកគិរីវង្ស ផ្លូវដែលក្រុមហ៊ុន ម៉ី បុប្ផា សាងសង់សព្វថ្ងៃនេះក៏មិនមានគុណភាពនិងមានស្នាមប្រះបាក់ជាច្រើនកន្លែងទៅហើយទាំងផ្លូវមិនទាន់ធ្វើបានរួចរាល់ផង ប្រជាពលរដ្ឋក៏ដូចជាមហាជនឆ្ងល់ថាតើមន្ត្រីបច្ចេកទេសប្រចាំនៅស្រុកបាទី លោកហង់ សុភាព នេះចេះធ្វើការដែរឬអត់ឬមួយក៏ចុះមកធ្វើជាទីងមោងដើម្បីបង្គ្រប់កិច្ចឲ្យក្រុមហ៊ុន មុីបុប្ផា នេះធ្វើអ្វីស្រេចតែអំពើចិត្ត។

បើងាកទៅលោកនាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវលោក ហេង វុទ្ធី វិញបើទោះបីជាអង្គភាពសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងព័ត៌មានមូលនិធិឃុំសង្កាត់តែលោកហាក់ដូចជារក្សាភាពស្ងៀមស្ងាត់(ឆ្កែនៅតែព្រុសមនុស្សនៅតែដើរ) មិនដឹងថាតើនេះជារបៀបធ្វើការបម្រើប្រជាពលរដ្ឋរបស់លោក ហេង វុទ្ធី
ឬបំរើបក្សពួកខ្លួន។

ប្រជាពលរដ្ឋក៏ដូចជាបងប្អូនមហាជនសូមស្នើទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តតាកែវសូមឯកឧត្តមមេត្តាពិនិត្យមើលក្រុមហ៊ុន មុីបុប្ផា ដែលមានលោក កក សុវណ្ណអ្នកធ្វើនេះផងបើមិនដូច្នេះទេថវិកាជាតិពិតជារលាយនៅក្នុងដៃមន្ត្រីខឹលខូចនិងក្រុមហ៊ុននេះជាក់ជាមិនខានឡើយ។ សូមបញ្ជាក់ផងដែលថាអង្គភាពយើងផ្សាយដើម្បីរិះគន់ស្ថាបនាទេសូមអរគុណ!

អត្ថបទ៖ រំចង់កីឡា