កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ អនុប្រធាន អមដំណើរដោយឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម មឿង គង្គា ប្រធាន(ស.ស.យ.ក)ខេត្ត បានអញ្ជើញជួបសំណេះសំណាល់ជាមួយសមាជិកសមាជិកា ស.ស.យ.ក ស្រុកទឹកឈូ ដែលកម្មវិធីរៀបចំធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការធ្វើដំណើរមកកាន់ស្រុកទឹឈូនេះ ដើម្បីអរគុណដល់សមាជិកសមាជិកាដោយផ្ទាល់ ព្រោះថាការចូលរួមចំណែករបស់បងប្អូនៗទាំងអស់គ្នានេះហើយដែលធ្វើឲ្យស.ស.យ.ក បានរីកលូតលាស់ និងមានមុខមាត់ គេទទួលស្គាល់ ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ទៅនឹងសង្គមជាតិ និងលះបង់ដើម្បីសង្គមជាតិ ។ ការចូលរួមជាមួយ(ស.ស.យ.ក) ជាការឆ្លៀតពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គមជាតិ តាមរយៈកម្មវិធីដែល ស.ស.យ.ក បានរៀបចំឡើង។ បងប្អូនសមាជិក(ស.ស.យ.ក ) នឹងទទួលបាន ១-ការលុតដំសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន ២- មានឱកាសបានរៀនសូត្រធ្វើការជាក្រុមជាមួយគ្នា ៣- ធ្វើខ្លួនជាយុវជនគំរូ ហើយណែនាំឲ្យយុវជនដទៃទៀត មកចូលរួមជាមួយដែរ ។
ឯកឧត្តមប្រធាន(ស.ស.យ.ក) ក៏បានបញ្ជាក់អត្ថន័យរាល់កម្មវិធីផ្សេងៗរបស់សហភាពសហព័ន្ធកម្ពុជាដែរថា គោលបំណងសំខាន់ គឺនាំមកនូវការជួបជុំគ្នា ដើម្បីទទួលបានទាំងភាពសប្បាយរីករាយផង និងជួយដល់សង្គមជាតិតាមរយៈអត្ថន័យ នៃកម្មវិធីនីមួយៗផង។ ឯកឧត្តមគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱកាស និងការងារអភិវឌ្ឍន៍ខ្លួនមានច្រើនសម្រាប់យុវជន។ ក្នុងនោះសិស្សផ្តោតទៅលើការប្រឹងសិក្សា មន្ត្រីរាជការផ្តោតទៅលើការទទួលខុសត្រូវតាមតួនាទី បុគ្គលិកក្រុមហ៊ុន ត្រូវខំធ្វើការ ដែលជាហេតុធ្វើឲ្យយើងមិនបានជួបគ្នាទេ ហើយកាន់តែឃ្លាតឆ្ងាយពីគ្នា យូរៗទៅ អនាគតសង្គមខ្មែរ នឹងក្លាយជាសង្គម “សក់នរណា ក្បាលអ្នកហ្នឹង” មិនមែនជាសង្គមគ្រួសារខ្មែរតែមួយទេ។ សរុបមក មិនថាកម្មវិធីកីឡាក្តី វប្បធម៌ក្តី មោទនភាពជាតិខ្មែរក្តី ស.ស.យ.ក ធ្វើឡើងដើម្បីបានមកជួបជុំគ្នាបង្កើនភាពស្និទស្នាល យោគយល់ ស្រាឡាញ់រាប់អានគ្នា ជួយគ្នាក្នុងលក្ខណៈជាគ្រួសារខ្មែរតែមួយ។
ឯកឧត្តមក៏បានលើកទឹកចិត្តថា ការលះបង់បន្តិចបន្តួចរបស់សមាជិក ស.ស.យ.ក គឺចូលរួមចំណែក ថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ដោយមិនចាំបាច់ ឲ្យគេចាត់តាំងឬបង្ខំ ឬរំពឹងចង់បានអ្វីមួយមកវិញទេ គឺជួយដោយផ្សារភ្ជាប់ទឹកចិត្ត និងបេះដូងទៅជាមួយនឹងសង្គមជាតិ ហើយវានឹងបន្សល់ទុកទម្លាប់នេះ ជាប្រពៃណីទៅអនាគត។
ប្រធាន (ស.ស.យ.ក) ស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធសោធន បានប្រាប់ឲ្យដឹងថា សសយកស្រុកទឹកឈូ មានចំនួនសរុប ៥៥៥នាក់។ កន្លងមកបានធ្វើខ្លួនជាយុវជនគំរូ យុវជនដែលពលរដ្ឋគោរពស្រឡាញ និងជាយុវជនដែលអាជ្ញាធរទទួលស្គាល់ ។
នៅក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានបទបង្ហាញអំពីការធ្វើនំល្បីៗក្នុងតំបន់របស់សមាជិក ការរួមគ្នាបណ្តុះដើមកោងកាងជាង២០០០ដើម និងមានដំណើរកម្សាន្តដោយជិះទូក នៅសហគមន៍ត្រពាំងសង្កែ ទៅមើលការរៀបចំសហគមន៍ និងទេសភាពព្រៃកោងកាងផងដែរ ៕
អត្ថបទ៖ រំចង់កីឡា