​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្ត​កែប បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​យក​លេខ​រៀង​គណបក្សនយោបាយ សម្រាប់​ដាក់​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្ដិទី​៤ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ព្រះ​ឧត្តម​ធ្ម​វេទី ទេ​ន រេ​ម ព្រះ​មេគណ​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត​ខេត្ត លោក គី វុទ្ធី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​កែប និង​មាន​ការ​ចូល​ពី កងកម្លាំង​ទាំង​បី លោក​អភិបាលក្រុង ស្រុក តំណាង​គណបក្ស​នយោបាយ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​តាម​របាយកាណ៍​របស់​លោក គី វុទ្ធី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ ក្នុង​ខេត្ត​កែប មាន​ចំនួន ៤​គណបក្សនយោបាយ ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ។

​លោក​ប្រធាន​គណ​:​ក​ម្មការ បាន​បន្ដថា ខេត្ត​កែប​បាន​បែងចែក​មណ្ឌលបោះឆ្នោត​ជា ៣​មណ្ឌល គឺ​មណ្ឌល​ក្រុមប្រឹក្សា​ខេត្ត មណ្ឌល​ក្រុងកែប និង​មណ្ឌល​ស្រុក​ដំណាក់​ចង្អើរ ដែល​ក្នុងនោះ​ចែកចេញ​២​ការិយាល័យ​បោះឆ្នោត គឺ​ការិយាល័យ​សាលាបឋមសិក្សា​ហ៊ុនសែន​កែប ស្ថិតក្នុង​ភូមិ សង្កាត់​កែប ក្រុងកែប ខេត្ត​កែប និង​ការិយាល័យ​សាលាបឋមសិក្សា​ពងទឹក ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។

មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​កោតសរសើរ ដល់​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​កែប ដែល​បាន​ពន្លឿន​ការងារ​ចាប់ឆ្នោត​យក​លេខ​រៀង​គណបក្សនយោបាយ​បាន​លឿន​។ ក្នុងនោះដែរ​ឯកឧត្តម បាន​ផ្ដាំផ្ញើរ​ដល់​តំណាង​គណបក្ស​នយោបាយ និង​អ្នកពាក់ព័ន្ធ​ដូចជា​៖ ១.​គ្រប់​គណបក្ស​ទាំងអស់ និង​គោរព​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤​។​

២.​អាជ្ញាធរ​សារណៈ​ទាំងអស់ ត្រូវ​ប្រកាន់​ជំហ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន​។​

៣.​កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត និង​ត្រូច​គោរព​តាម​ក្រម​សីលធ​ម៌​សម្រាប់​កង​យោធ​ន​ពល​ខេមរភូមិន្ទ និង​កង​នគរបាលជាតិ​ដែល​រៀបចំ​ដោយ គ​.​ជ​.​ប​។​

៤.​ទប់ស្កាត់​អោយបាន​នូវ​រាល់​អំពើ​បំភិតបំភ័យ គំរាមកំហែង ដល់​បេក្ខជន សកម្មជន​គណបក្ស​នយោបាយ និង​អង្គ​បោះឆ្នោត​តាម​គ្រប់​រូបភាព​។

៥.​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​គោរព​ច្បាប់ ស្ដីពី​របប​សារព័ត៌មាន ច្បាប់​ស្ដីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រប​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​។​

៦.​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្សនយោបាយ សហគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​សហការ​សម្របសម្រួល និង​ដោះស្រាយ បញ្ហា​ដែល​អាច​កើតមាន​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះ​ឆ្នោត​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា តាម​លទ្ធផល​នៃ​ការចាប់​លេខ​រៀង​សន្លឹកឆ្នោត ដោយ​ព្រះ​ឧត្តម​ធ្ម​វេទី ទេ​ន រេ​ម ព្រះ​មេគណ​ខេត្ត​កែប បាន​លទ្ធផល​ដូចជា សម្រាប់​មណ្ឌល​ខេត្ត​កែប គណបក្ស​ហ្វុន​ស៊ិនប៉ិន​ទទួល​បានលេ​ខ​រៀង​ទី​១ គណបក្ស​កម្លាំង​ជាតិ​លេខ​រៀង​ទី​២ និង​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​៣​។ មណ្ឌល​ក្រុងកែប គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​១ គណបក្ស​ហ្វុន​ស៊ិនប៉ិន​លេខ​រៀង​ទី​២​។ មណ្ឌល​ស្រុក​ដំណាក់​ចង្អើរ គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​១ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​លេខ​រៀង​ទី​២ ។​