ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម​ហគ​មន៍​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ សហការ​ជាមួយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ រាយការណ៍ និង​សរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​» ដែល​មាន​សិក្ខា​ម​ជា​អ្នកសារព័ត៌មាន​ជាច្រើ​អង្គភាព​មកពី​គ្រប់​រាជធានី ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម លី វ៉ាន់​ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន តំណាង​ឯកឧត្តម​នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

​សម្រាប់​វគ្គ​សិក្សា​ខាងលើនេះ បាន​ផ្តោត​លើ​របៀប​ការរាយការណ៍​ព័ត៌មាន របៀប​នៃ​ការចាប់​មុំ របៀប​សួរ​សំណួរ និង​ជំនាញ​នៃ​ការថតរូប ជា​ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ ស្ថិត​នៅ​ស្នាក់ការ​កណ្តាល សមាគម AE MSJ ស្ថិតនៅ​ផ្ទះ​លេខ ៦៨-៦៩ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បាន​លើកឡើង​ថា សមាគម​បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការរាយការណ៍ និសរ​សេរព័ត៌មាន​ប្រកបដោ​យ​វិជ្ជាជីវៈ​” ក្នុង​គោលបំណង​ចូលរួម​ពង្រឹង​ការបញ្ចេញមតិ ជាពិសេស លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​បញ្ចុ​កោណ​-​ដំណាល់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល អណ្តិ​តទី​៧ នៃ​រដ្ឋសភា​។ លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា​« វគ្គ​បណ្តុះបណ្តាល​នេះ ក៏​មាន​ការចូលរួម​សហកា​រ​ពី​លោក​សាស្ត្រ​ចារ្យ​ជំនាញ​ផ្នែក​សារព័ត៌មាន មឿន ឈាង​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក​សាស្ត្រាចារ្យ ស៊ី ប​រិញ្ញា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​មាន​ការធ្វើ​បទ​បង្ហាញ​ចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍​លើ​វិស័យ​សារព័ត៌មាន​ពី​សំណាក់​អ្នកសារព័ត៌មាន​អាជីព​ជើងចាស់​ផងដែរ​»​។

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​លើកឡើង​ទៀត​ថា ដោយ​មើលឃើញ​បរិបទ​បច្ចុប្បន្ននេះ វិស័យ​សារព័ត៌មាន​កំពុងមាន​ការរីកចំរើន​ក្នុង​យុគ្គសម័យ​ឌីជីថល ៤.០ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ដូច្នេះ​បងប្អូន​អ្នកសារព័ត៌មាន​ត្រូវតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ឱ្យ​ទាន់​សម័យកាល និង​ចូលរួម​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម​តាមរយៈ​ការសរសេរ​អត្ថបទ​ព័ត៌មាន​គ្រប​ប្រភេទ ដើម្បី​ពាំនាំ​នូវ​ទុក​លំបាក ភាព​អសកម្ម​ក្នុងសង្គម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នង​សហគមន៍​ជូន​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ថ្នាក់ដឹកនាំ​បាន​ជ្រាប ដើម្បី​ស្វែងរក​ដំណោះស្រាយ ជាពិសេស​ចូល​ផ្សព្វផ្សាយ​នូវ​សមិទ្ធិផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រច​បាន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជ្រូត​ជ្រាប​ផងដែរ​។ លោក​ប្រធាន​សមាគម AE MSJ បានបញ្ជាក់​ថា គិត​ត្រឹម​វគ្គ​នេះ សមាគម​បាន​បើក​វគ្គ​បណ្តុះបណ្តាល និង​ធ្វើ​សិក្ខាសាលា​បាន​ចំនួន ០៧​លើក ដោយ​មាន​ការចូលរួម​សំណាក់​បងប្អូន​អ្នកសារព័ត៌មាន​មកពី​គ្រប់​អង្គភាព​រាជ​នី ខេត្ត​រាប់រយ​នាក់​ហើយ​នៅ​ថ្ងៃ​អ​នា​គត់​សមាគម​នឹង​វិវត្តន៍​ខ្លួន​ឱ្យក្លាយ​ទៅ​កន្លែង​បណ្តុះបណ្តាល​អាជីព​សារព័ត៌មាន​តែ​ម្តង​។

​ឯកឧត្តម លី វ៉ាន់ ហុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា កំពុង​មាន​ការរីកចំរើន​គួរ​ឱ្យ​កក់​សម្គាល់​លើ​ប្រព័ន្ធ​អន​ឡាញ ឬ​ហៅ​ថា សម័យ​ឌីជីថល ជាពិសេស​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ស្របពេល​មាន​ការរីកចំរើន​ផ្នែក​វិស័យ​សារព័ត៌មាន សេរីភាព​នៃ​ការបញ្ចេញមតិ​ត្រូវបាន​កំណត់​ដោយ​ច្បាប់ ដូច្នេះ​អ្នកសារព័ត៌មាន ត្រូវតែ​សរសេរ​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ ក្រមសីលធម៌​វិជ្ជាជីវៈ មិន​ត្រូវ​បំពាន​សិទ្ធ​អ្នកដទៃ ឬ​សរសេរ​ព័ត៌មាន​មិន​ពិត​នោះទេ​។

​ឯកឧត្តម លី វ៉ាន់​ហុង បានបញ្ជាក់​ថា បច្ចេកវិទ្យា​សារព័ត៌ បច្ចុប្បន្ននេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​មាន​ការ​ជឿនលឿន ដូចនេះ អ្នកសារព័ត៌មាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន នៅ​ពាសពេញ​សកលលោក​។ ដូច្នេះ អ្នកកាសែត​ត្រូវមាន​ក្រមសីលធម៌ នៃ​ការផ្សាយ​ព័ត៌មាន​ចេញទៅ គឺ​ពិតជា​មាន​តម្លៃ​។ ក្រសួង​ត្រូវ​តែ​ជំរុញ​ឱ្យ​សមាគម​អ្នកកាសែត​នីមួយៗ គួរ​មាន​បើក​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ដល់​សមាជិក​របស់​ខ្លួន ឱ្យ​យល់​ពី​ក្រមសីលធម៌ នៃ​ការផ្សាយ​ព័ត៌មាន អ្វី​ទៅជា​សិទ្ធិសេរីភាព​ក្នុង​ការផ្សាយ​ព័ត៌មាន កុំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ស្ថាប័ន ឬ​សិទ្ធិ​បុគ្គល​អ្នកដទៃ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

​សូមបញ្ជាក់​ថា សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៃ​ដំបូង​នេះ សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​” ប្រមាណ ៥០​នាក់ វាគ្មិន​ក្នុង​វគ្គ​នេះ រួមមាន​៖ លោក​សាស្ត្រាចារ្យ មឿន ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក​សាស្ត្រាចារ្យ ស៊ី ប​រិញ្ញា បង្រៀន​ពី​របៀប​រាយការណ៍ និង​សរសេរ​ព័ត៌មាន​។ សម្រាប់​នៅ​ថ្ងៃទី​២ លោក​សាស្ត្រាចារ្យ ស៊ុយ សុធា នឹង​បង្រៀន​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ច្បាប់ ស្តីពីរ បប​សារព័ត៌មាន​, លោក​យី ជី​វីន អ្នកជំនាញ​ថត​វីដេអូរ​អាជីព នឹប​ង្រៀន​ជំនាញ​ផ្នែក​ថត​វីដេអូ និង​លោក ហេង ស៊ី​និត្យ អ្នក​ថតរូប​អាជីព​ ៕