ឆ្នេរ​ខ្សាច​កម្សាន្ត​ចន្លោះ​ស្ពាន​ឥន្ធធ​នូ និង​ស្ពាន​ថ្មី ដែល​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ មិនទាន់​ស្ថាបនា​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​នេះ រដ្ឋបាល​ខេត្ត​នឹង​បើក​ឲ្យ​ទេសច​រចូល​កម្សាន្ត និង​បាន​រៀបចំ​ផ្លូវ​ធ្វើ​ដំណើរ ឈូស​ពង្រាប​ខ្សាច់ សម្អាត​អនាម័យ​បរិស្ថាន និង​តុបតែង​ភ្លើងព័ណ៍​នៅតាម​ដើមឈើ​រួចរាល់​ហើយ​។ ភ្ញៀវ​ទេសចរ​បាន​លើកឡើង ខេត្ត​កំពត​នឹង​កាន់តែ​ទាក់ទាញ​បន្ថែមទៀត ខណៈ​ដែល​សមទ្ធិ​ផល​ថ្មីៗ​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​។

​អភិបាលក្រុង​កំពត លោក លាង រឿន​សុធី បាន​ប្រាប់ឲ្យដឹង​ថា ក្រោម​ការណែនាំ និង​ចុះ​អនុវត្ត​ផ្ទាល់​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ឆ្នេរ​ខ្សាច់​កម្សាន្ត​ចន្លោះ​ស្ពាន​ឥន្ធធ​នូ និង​ស្ពាន​ថ្មី បាន​ស្ថាបនា​ជិត​រួចរាល់​ហើយ ប៉ុន្តែ​ដើម្បី​អបអរសាទរ និង​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី រដ្ឋបាល​ខេត្ត​បាន​រៀបចំ​កែលម្អ​រួចរាល់​ហើយ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ឈូសឆាយ​ពង្រាប​ខ្សាច់​ធ្វើ​ផ្លូវ​ក្រាល​ថ្ម​ម៉ិច កាត់​តម្រឹម​មែ​ង​ឈើ និង​បំពាក់​ភ្លើង​លម្អ​តាម​ដើមឈើ និង​មែកឈើ​ផងដែរ ។

​លោក​បាន​បន្តថា ឆ្នេរ​ខ្សាច់​កម្សាន្ត​នេះ​គឺជា​ឆ្នេរ​ទី​៣ របស់​ខេត្ត​កំពត និង​ជា​ឆ្នេរ​ទី​២​នៅក្នុង​ក្រុង​កំពត ឆ្នេរ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង ព្រោះ​ទីតាំង​ស្ថិរ​នៅ​កណ្តាល​ក្រុង ហើយ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​នៅក្បែរៗ​ឆ្នេរ​នោះ ដូចជា​ទូក​ទេសចរណ៍ កន្លែង​កម្សាន្ត​នាពេល​រាត្រី តំបន់​ផ្សារ​ក្រណាត់​ជាដើម​។

​ចំណែក​ភ្ញៀវ​ទេចរ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ដែរ​ថា ខេត្ត​កំពត​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ក្រុង​កំពត​បច្ចុប្បន្ន មាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​២​ទីតាំង ដែល​ត្រូវបាន​រៀបចំ​សម្រាប់​ទទួល​ទេសចរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​នេះ​រួចរាល​ហើយ ខណៈ​ដែល​ឆ្នេ​រកោះ​ស្មៅ​ស្រុក​ទឹកឈូ ដែល​នៅ​ជាប់​ក្រុង​កំពត​ឯ​នោះ កំពង់តែ​ត្រៀម​រៀបចំ​ធ្វើ​សង្ក្រាន្ត​ទឹកឈូ​ផងដែរ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ប្រាប់ឲ្យដឹង សម្រាប់​ខេត្ត​កំពត មាន​ឆ្នេរ​ខ្សាច់​កម​ន្សា​ន្តចំ​នួន​៣​ទីតាំង​មាន​ឆ្នេរ​កោះ​ស្មៅ​ស្រុក​ទឹកឈូ និង​ឆ្នេរ​ពីរ​ទៀត នៅ​ចម្លោះ​ស្ពាន​ឥន្ធធនូ និង​ស្ពាន​ថ្មី ដែល​ទើប​កែលម្អ តុបតែង​សម្រាប់​បើកទទួល​ទេសចរ​ពេល​ចូលឆ្នាំថ្មី និង​ឆ្នេរ​ខ្សាច់​កម្សាន្ត​មួយទៀត​នៅ​ខាង​មុខ​ចំណត​ទូក​ទេសចរណ៍ ។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ដោយ​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម​អភិបាលខេត្ត ក្នុង​ការណែនាំ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ឲ្យ​តុបតែង ស្ថាប័ន ស​ម្អាត់​អនាម័យ​បរិស្ថាន បំពាក់​ភ្លើង​ព័ណ៍ ចង​ទង់ជ្វាលា រួម​ទាំង​សមទ្ធិ​ផល​ទេសចរណ៍​មាន​រូបសំ​ណាក​សេះ​សមុទ្រ​បាញ់​ទឹក​ជាដើម​នោះ លោក​ជឿថា កំពត​សង្ក្រាន្ត​ឆ្នាំនេះ និង​មាន​ទេសចរ​មកលេង​ច្រើន​ជាង​ឆ្នាំ​មុនៗ​៕